ជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយគោយន្តកន្រ្តៃ ក្នុងទិសដៅបញ្ច្រាសគ្នា ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:07
ថ្ងៃទី5 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកប្រាសាទបល្ល័ង្គ ៖ យុវជនម្នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារ ជិះម៉ូតូបុក ជាមួយគោយន្តកន្រ្តៃ ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង ២០និង១៥ នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ ផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ៣៥-៣៦ ស្ថិតក្នុង ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះផៃ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិខ្មាក់ ឃុំសាលាវិស័យ ភាគីខាងម៉ូតូ ស្លាប់នៅនឹង កន្លែងកើតហេតុ និងទី២-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសាលាវិស័យ បានស្លាប់ ពេលលើកដាក់លើ រថយន្តសាមុយ ។ ចំណែកម្ចាស់គោយន្តកន្ត្រៃ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។ ជនរងគ្រោះ បើកពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយបានវ៉ា រថយន្ត១គ្រឿង ជ្រុលប៉ះជាមួយ គោយន្តកន្ត្រៃ តែម្តង៕

Loading...