ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុក ជាមួយឡានកំពុងបើកថយក្រោយ បែកស្តុបបាក់កាង
​ដោយ វត្តភ្នំ ម៉ោង 09:56
ថ្ងៃទី5 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរស ២នាក់ ជិះម៉ូតូឌុបគ្នា មិនប្រយ័ត្ន បានជ្រុលទៅបុក ជាមួយរថយន្ត ដែលកំពុង បើកថយក្រោយ ពីចំហៀងផ្នែកខាងក្រោយ កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវលេខ១៣៨ ក្បែរផ្សារញ៉ែ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

មុនកើតហេតុ គេឃើញរថយន្ត TOYOTA RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9246 ធ្វើដំណើរ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃ បំណងត្រឡប់ក្រោយ ក៏មានម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-9536 ធ្វើដំណើរស្របគ្នា មកពីក្រោយគេចមិនទាន់ ក៏ជ្រុលទៅបុក ពីចំហៀងរថយន្ត ផ្នែកខាងក្រោយ បណ្ដាលឱ្យបែកកាងរថយន្ត និងបែកស្តុបក្រោយម្ខាង រងការខូចខាត ចំណែកខាងភាគីម៉ូតូ រងរបួសស្រាល៕

Loading...