ឡិចស៊ីស LX570 ថយក្រោយទៅបុកឡំប្រឺតា និងរបាំងថ្ម ពុះចែកទ្រូងផ្លូវ របួស ២នាក់
ខណ្ឌបឹងកេងកង ៖ បុរស ២នាក់ បានរងរបួស ដោយសារ រថយន្ត ឡិចស៊ីស LX570 ថយក្រោយយ៉ាងលឿន ជ្រុលទៅបុកឡំប្រឺតា និងរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យកល់ ជាប់លើទ្រូងផ្លូវ នៅវេលាម៉ោង ៨ និង៥០ នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក ឡិចស៊ីស LX570 ពណ៌ស្ក ពាក់ផ្លាកលេខ ភ្នំពេញ 2AT-8288 ថយចេញពីធនាគារ ស្ថាបនា យ៉ាងលឿន មកបុកឡំប្រឺតា មួយគ្រឿង ដែលបើកដោយបុរសម្នាក់ កំពុងដឹងភ្ញៀវ តាមបណ្ដោយ ផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជើង ក៏ត្រូវរថយន្ត បុកចំពីចំហៀងពេញទំហឹង ខ្ទាតមកបុក របាំងថ្មពុះចែកទ្រូងផ្លូវ បបាក់អស់ ៥កង់ កល់ជាប់ទាំង រថយន្តបង្ក និងឡំប្រឺតា រងការខូចខាត យ៉ាងដំណំ៕
Loading...