ខណ្ឌមានជ័យ ៖ បុរសម្នាក់ ជាមន្ត្រីពាក់ស័ក្តិ៤ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានសម្រេចចិត្ត ដកកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួន ចំសៀតផ្កាមួយគ្រាប់ ស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អើល ដល់បងប្អូនសាច់ញាតិ កាលពីវេលាម៉ោង ២និង១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស៊ុម រី អាយុ ៥៤ឆ្នាំ បម្រើការងារ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ស្នាក់នៅ ផ្ទះកើតហេតុខាងលើ មានជំងឺរ៉ាំរ៉ៃ ជាយូរមកហើយ ។ សាច់ញាតិជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានសម្រាក នៅខាងលើផ្ទះ ចំណែកឯបុរសរងគ្រោះ ត្រូវជាបង សម្រាកនៅលើគ្រែ ខាងក្រោមផ្ទះតែម្នាក់ឯង។ លុះដល់ម៉ោងកើតហេតុ ក៏បានឮស្នូរកាំភ្លើង ផ្ទុះមួយគ្រាប់ ក៏ចុះមកមើលខាងក្រោម ស្រាប់តែឃើញ ជនរងគ្រោះ បាញ់ខ្លួនឯងចំសៀតផ្កា ចំនួនមួយគ្រាប់ ស្លាប់នៅលើគ្រែ ក្រោមដើមស្វាយ បាត់ទៅហើយ៕