មន្ត្រីសាលាឃុំអង្កោល បើកឡានក្រឡាប់បុកបង្កាន់ដៃស្ពាន ស្លាប់បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:12
ថ្ងៃទី27 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងកែប ៖ មន្ត្រីសាលាឃុំអង្កោល បានស្លាប់បាត់បង់ជីវិត ដោយសារ បើករថយន្ត បុកបង្កាន់ដៃស្ពាន ក្រឡាប់រថយន្តខ្លួនឯង កាលពីវេលាម៉ោង ២១និង៤០ នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លើបណ្ដោយផ្លូវថ្មី ប្របមាត់សមុទ្រ ពីកែបទៅឆ្នេរអង្កោល ចំណុចស្ពាន ព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក កាមរី បាឡែន ពណ៌ស ពាក់ផ្លាកលេខ កែប ២B.០០៩៩ បើកបរដោយឈ្មោះ ពោញ សំបូរ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីសាលាឃុំអង្កោល រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលបើកមកដល ចំណុចកើតហេតុ ក្រឡាប់បុកបង្កាន់ដៃស្ពាន ស្លាប់ខ្លួនឯងតែម្ដង ក្រោយពេលកើតហេតុ សាកសព ត្រូវបានរថយន្ត របស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកយកទៅប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕

Loading...