ជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ទៅបុកឡាន កំពុងបត់ឆ្លងផ្លូវ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:50
ថ្ងៃទី25 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ បើករថយន្តតាក់ស៊ីម៉ាក កាមរីបាឡែន បត់ឆ្លងផ្លូវ ចូលការាសសាំង ត្រូវម៉ូតូជិះបុក ពីចំហៀងពេញទំហឹង បណ្តាលឱ្យ បុរស ២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងជាង ១២ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខការាសសាំង តូតាល់ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តតាក់ស៊ី ឯកជនម៉ាក កាមរី បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-8790 ដឹកភ្ញៀវនារីជនជាតិចិនម្នាក់ ធ្វើដំណើរ ក្នុងទិសដៅ ពីកើតទៅលិច បានបត់ឆ្វេងដៃឆ្លងផ្លូវ ចូលទៅម៉ាត ការាសសាំងតូតាល់ ដោយខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូធុនធំ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-3411 ជិះដោយបុរស ២នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតក្នុងល្បឿនលឿន ចាប់ហ្វ្រ័ងមិនទាន់ ក៏ជ្រុលទៅបុក ចំទ្វាររថយន្តខាងក្រោយ ចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឱ្យដួល បោកក្បាលទៅនឹងថ្នល់ របួសធ្ងន់ទាំងពីរនាក់៕

Loading...