បើកឡានលឿន បួងចង្កូតមិនទាន់ ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ មុខវិទ្យាល័យ ឥន្ទ្រទេវី
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី25 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ មនុស្សប្រុសស្រី ៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារបើក រថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក ជញ្ចាំងផ្ទះប្រជាពលរដ្ឋ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥៩២ ត្រង់ចំណុច មុខវិទ្យាល័យ ឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រី ៤នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ES 300h ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ -7227 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវលេខ៣១៧ ក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក ជញ្ចាំងផ្ទះពលរដ្ឋ ពេញទំហឹង បណ្ដាលឱ្យបាក់បែក រងការខូចខាត និងបណ្ដាលឱ្យបុរសម្នាក់ រងរបួសបាក់ជើង និង ៣នាក់ទៀត រងរបួសស្រាល៕

Loading...