ស្រុកស្អាង ៖ យុវជនម្នាក់ ពុំដឹងជាមានវិបត្តិអ្វី បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ដេក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១៤និង៣០ នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ជី ធឿន ភេទស្រី អាយុ ៦១ឆ្នាំ ស្ថិតនៅភូមិ អន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ច នគរបាល ស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជាតិ វ៉ាន់ឆៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក រួមមាន ក្រមាចំនួន០១ ពណ៌ស លាយក្រហម។ ស្ត្រីចំណាស់ម្នាក់ឈ្មោះ ជី ធឿន ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជាម្ចាស់ផ្ទះ បានឱ្យដឹងថា ជនរងគ្រោះ រស់នៅជាមួយគាត់ តាំងពីតូចមកម្ល៉េះ។ ដល់ពេលកើតហេតុ ក៏ប្រទះឃើញ ជនរងគ្រោះ ស្លាប់ដោយសារចងក នឹងក្រមានីឡុង ពណ៌សលាយក្រហម ជាប់ជាមួយនឹងផ្ទោងផ្ទះ ក្នុងបន្ទប់ដេក ស្លាប់បាត់ទៅហើយ៕
មិនដឹងជាមានវិបត្តិអ្វី យកក្រមាចងកបញ្ចប់ជីវិតខ្លួនឯង នៅក្នុងបន្ទប់ដេក
Loading...