ឡាន fortuner ពាក់ផ្លាកលេខ រដ្ឋ 17 2.7117 បើកធ្លាក់ចូលប្រឡាយលូបឹងសាឡាង
​ដោយ វត្តភ្នំ ម៉ោង 10:33
ថ្ងៃទី23 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ សង្ស័យតែតៃកុងស្រវឹង បានបើករថយន្ត ម៉ាក fortuner ពាក់ផ្លាកលេខ រដ្ឋ មួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយទឹក បឹងសាឡាង ក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៥០ នាទី យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវប្រឡាយលូ បឹងសាឡាង ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាក fortuner ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 17 2.7117 បើកបរដោបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលំ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត ធ្លាក់ចូលទៅក្នុងប្រឡាយ លូបឹងសារឡាង បណ្តាលឱ្យរថយន្ត ក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្ត ត្រូវបានប្រជាពលរដ្ឋ ជួយនាំឡើងមកលើគោកវិញ មិនមានរងរបួសនោះទេ ហើយក៏បានគេច ពីកន្លែងកើតហេតុ បាត់ស្រមោល៕

Loading...