ឡានរ៉ង់រូវែរ បុកជាមួយ ហៃឡិនឌ័រ នៅផ្លូវបំបែក ខ្ទាតទៅប៉ះម៉ូតូ របួសស្ត្រីម្នាក់
​ដោយ វត្តភ្នំ ម៉ោង 11:58
ថ្ងៃទី21 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ ស្ត្រីម្នាក់ បានរងរបួស ដោយសារ រថយន្ត រ៉ង់រូវែរ បុកជាមួយ រថយន្តហៃឡិនឌ័រ ខ្ទាតទៅប៉ះម៉ូតូ ដែលគាត់កំពុងជិះ បោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ផ្លូវសម្ដេចជាស៊ីម កែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្តម៉ាក រ៉ង់រូវែរ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2T.8988 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ សម្តេចជាស៊ីម ក្នុងទិសដៅ ពីកើតទៅលិច យ៉ាងលឿន ជ្រុលទៅបុករថយន្តម៉ាក ហៃឡិនឌ័រ ពណ៌បៃតង ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AF-8035 បើកតាមបណ្តោយ ផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងមកជើង ហើយក៏រេចង្កូតទៅប៉ះ ម៉ូតូម៉ាក ហុងដា MOOVE ពណ៌ខ្មៅលាយផ្កាឈូក ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HY-4357 បើកដោយស្រ្តីម្នាក់ តាមបណ្ដោយផ្លូវលេខ២០១១ បណ្តាលឱ្យរងរបួស និងខ្ទាតម៉ូតូ ចូលក្រោមរថយន្ត រ៉ង់រូវែរ ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវ៕

Loading...