កាប់ប្លន់យកម៉ូតូ អ្នកស្រុកដេញចាប់បាន វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យប៉ូលិស
​ដោយ វត្តភ្នំ ម៉ោង 10:57
ថ្ងៃទី21 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ ២នាក់ ត្រូវប្រជាពលរដ្ឋ ដេញចាប់បាន និងស្វាគមន៍ ម្នាក់មួយដៃមួយជើង ពេលធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ តែមិនបានសម្រេច កាលពីវេលាម៉ោង ០២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥៨ ក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ណៅពេលកើតហេតុ ជនសង្ស័យ បានកាប់ជនរងគ្រោះ ហើយយកម៉ូតូជិះគេចខ្លួន តែត្រូវម្ចាស់ម៉ូតូ តាមទាន់ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចការ៉ាសសាំង ទល់មុខហាងលក់ទូរស័ព្ទ វ៉ុយសេង ស្ថិតនៅក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចហើយស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ ជួយចាប់វាយម្នាក់មួយដៃ មួយជើង ឡើងទ្រមខ្លួន ទើបប្រគល់ជនសង្ស័យទាំង ២នាក់ ឱ្យសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

Loading...