ផ្ទុះកំប៉ុងហ្គាស បង្កជាអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុង អស់ចំនួន ០៥ខ្នង
​ដោយ វត្តភ្នំ ម៉ោង 11:19
ថ្ងៃទី20 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ ដោយសារផ្ទុះកំប៉ុងហ្គាស បង្កជាអគ្គិភ័យ លេបត្របាក់ ផ្ទះប្រជាពលរដ្ឋ អស់ចំនួន ០៥ខ្នងទាំងស្រុង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ០៧នឹង៤៥ នាទីថ្ងៃព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយ ភូមិ៤ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ:សុក វណ្ណកាយ ភេទប្រុស អាយុ ៤៤ឆាំ្ន សញ្ជាតិខ្មែ មុខរបរ ប្រជាការពារសង្កាត់ ប្រភេទសំណង់ ផ្ទះឈើប្រកសង្ក័សី ទំហំ ០៤ម៉ែត្រ X ៣ម៉ែត្រ ។ ឆេះផ្ទះអស់ ៥ខ្នងទាំងស្រុង ដោយមូលហេតុ ផ្ទុះកំប៉ុងហ្គាស ។ ប៉ុន្តែក្នុងករណីអគ្គិភ័យនេះ មិនបណ្ដាលឱ្យមនុស្ស រងរបួស ឬស្លាប់នោះទេ ។ សមត្ថកិច្ចជំនាញបង្ការ និងសង្គ្រោះ បានចេញរថយន្ត ពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង ទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ទើបរលត់ ជាស្ថាពរ នៅវេលាម៉ោង ៩និង១៥ នាទីព្រឹកថ្ងៃដដែល៕

Loading...