ឡានបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា ស្លាប់បុរសម្នាក់ ហើយបើកគេចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 10:59
ថ្ងៃទី15 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកបសេដ្ឋ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកទិសដៅបញ្ច្រាសគ្នា បុកជាមួយម៉ូតូ ហើយបើកគេច បាត់ស្រមោល កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុច ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

សមត្ថកិច្ច នគរបាល បានឱ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណ អ្នកបើកបរ បើកពីខាងលិចទៅខាងកើត លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុក ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ ១U- ៧៧៩៦ បើកបរដោយ ឈ្មោះជួ ប៊ុនឡេង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅផ្ទះលេខ៨១បេ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឱ្យជនរងគ្រោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែង៕

Loading...