សង្ស័យឆ្លងចរន្ត ឆេះផ្ទះលក់ចាប់ហួយ យ៉ាងសន្ធោសន្ធៅ ជិតស្ពានដែកចំការដូង
​ដោយ វត្តភ្នំ ម៉ោង 10:37
ថ្ងៃទី14 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ អគ្គិភ័យ បានឆាបឆេះ ផ្ទះលក់ចាប់ហួយ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ មកធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ៣ និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ជិតស្ពានដែកចំការដូង តាមបណ្តោយ ផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញមានផ្សែងខ្មៅ ហុយនិងមានក្លិនឆ្ងៀម ចេញមកពីខាងក្នុង ផ្ទះលក់ចាប់ហួយ ខាងលើនេះ បង្កជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ។ ម្ចាស់ផ្ទះ បានចេញមកស្រែក ហៅឱ្យគេជួយ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចេញរថយន្ត ពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗ ។ គ្រោះអគ្គីភ័យនេះ បានឆេះម៉ូតូមួយគ្រឿង និងសម្ភារលក់ដូរ អស់មួយចំនួនធំ តែមិនរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ៕

Loading...