បើកឡានលឿន ដល់ផ្លូវកោង បាត់បង់ភាពម្ចាស់ការ ជ្រុលទៅបុកជញ្ចាំងផ្ទះ ជាច្រើនម៉ែត្រ
​ដោយ វត្តភ្នំ ម៉ោង 09:06
ថ្ងៃទី14 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ បានបើករថយន្ត កាមរីបាឡែន ក្នុងល្បឿនលឿន ដល់ផ្លូវកោង បាត់បង់ភាពម្ចាស់ការ ជ្រុលទៅបុកជញ្ចាំងផ្ទះ ប្រជាពលរដ្ឋ ជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

មុនដំបូងគេឃើញ រថយន្តម៉ាក តូយ៉ូតាកាមរី បាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2O-5698 បើកក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងលឿន មកដល់ផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក ជញ្ចាំងផ្ទះ ប្រជាពលរដ្ឋ ពេញទំហឹង បាក់មួយផ្ទាំង រងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះ គេឃើញបុរសម្នាក់ បានបើកទ្វាររថយន្ត ចេញមកក្រៅ ដោយមិនរងរបួស និងបង្កគ្រោះថ្នាក់ ដល់អ្នកដទៃនោះទេ ហើយសមត្ថកិច្ច បានវាស់វែង យករថយន្តបង្ក ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕

Loading...