លុចស៊ីស CT200h បើកលឿនមិនប្រយ័ត្ន ហោះរំលងផ្លូវ ជ្រុលទៅបុកម៉ូតូ របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 11:49
ថ្ងៃទី12 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ មនុស្សប្រុសស្រី ២នាក់ បានរងរបួស ធ្ងន់ស្រាល ដោយសារ រថយន្តម៉ាក លុចស៊ីស CT200h បើកលឿនមិនប្រយ័ត្ន ហោះរំលងផ្លូវ ជ្រុលទៅបុក ចំពាក់កណ្តាលម៉ូតូ ពេញទំហឹង រួចរថយន្តបង្ក បន្តទៅបុកបង្គោលភ្លើង ទៅមុខលែងរួច កាលពីវេលាម៉ោង ៣និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវមៅសេទុង ចំណុចជាប់ របងវត្តទួលទំពួង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយនារី ម្នាក់ទៀត បានបើកម៉ូតូ ម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-6108 តាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែមាន បុរសជនជាតិបរទេសម្នាក់ បើករថយន្ត បង្កម៉ាក លុចស៊ីស CT200h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BQ -3397 ចេញពីផ្លូវ លេខ១៤៣ ក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលមកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរស ជាអ្នកបើកម៉ូតូ រងរបួសស្រាល ចំណែកនារី ជាអ្នករួមដំណើរ បានរងរបួសធ្ងន់៕

Loading...