ឡាន GreatWall បុករះម៉ូតូ ៧គ្រឿង និងឡំប្រឺតា មួយគ្រឿង ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 09:46
ថ្ងៃទី12 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ៖ បុរសម្នាក់ បើករថយន្ត ម៉ាក GreatWall ក្នុងល្បឿនលឿន រួចរេចង្កូតបុករះម៉ូតូ ៧គ្រឿង និងឡំប្រឺតា មួយគ្រឿង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចំណុចនៅក្បែរ ផ្សារសែនមេត្រី តាមបណ្តោយ ផ្លូវបេតុងលូ ៥ ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹង បានបើករថយន្ត ម៉ាក GreatWall ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-8225 តាមបណ្តោយ ផ្លូវបេតុងលូ៥ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន រេចង្កូតមកខាងឆ្វេងដៃ ទៅបុករះម៉ូតូ ចតនៅមុខហាងផឹកស៊ី យីហោដារ៉ា 72 រងការខូចខាត សរុប ៧គ្រឿង រួមទាំងឡំប្រឺតា មួយគ្រឿងទៀត ប៉ុន្តែ មិនមាននរណាម្នាក់ រងរបួសនោះឡើយ ហើយតៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ច ឃាត់នៅកន្លែងកើតហេតុ៕

Loading...