អគ្គីភ័យឆាបឆេះឡានក្រុងមួយគ្រឿង ដែលគេទុកចោល ជិត ២ឆ្នាំមកហើយ
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី11 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តក្រុងមួយគ្រឿង ដែលគេទុកចោល រយៈពេលជិត ២ឆ្នាំមកហើយ ត្រូវបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង ៥០ នាទី យប់រំលងអាធ្រាត ឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមុខរោងចក្រ ផលិតម៉ូតូកង់បីឥណ្ឌា មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សន្តិសុខយាម នៅរោងចក្រកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងនេះ ត្រូវបានម្ចាស់ យកមកទុកចោល នៅចំណុចកើតហេតុ រយៈពេលជិត ២ឆ្នាំមកហើយ ដោយមិនដឹងថា ម្ចាស់នៅទីណានោះទេ លុះដល់ម៉ោងកើតហេតុ គាត់ បានឃើញអណ្ដាតភ្លើង ឆេះចេញពីរថយន្ត យ៉ាងសន្ធោសន្ធៅ ដោយសង្ស័យ មានគេលួចដុត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅក្បែរខាង នាំគ្នាទាញទុយោទឹក បាញ់ពន្លាត់ តែមិនអាចគ្រប់គ្រងបាន ក៏បាននាំគ្នា ហៅ រថយន្តពន្លត់អគ្គីភ័យ ចំនួន ២ គ្រឿង ចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់៕

Loading...