បើកឡានលឿន ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងការដ្ឋានសំណង់ របួស ៣នាក់
ខណ្ឌមានជ័យ ៖ បុរសចំនួន ៣នាក់ បានរងរបួស ធ្ងន់ស្រាល ដោយសារ បើករថយន្ត ក្នុងល្បឿនលឿន ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ហើយបន្តបុកចូល ការដ្ឋានសំណង់ មួយកន្លែងទៀត ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ១និង១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញ រថយន្ត ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BK 4535 បើកតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន រេចង្កូតមកខាងឆ្វេងដៃ ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន បានបុកចូល ជញ្ជាំង ការដ្ឋានសំណង់មួយកន្លែង ធ្លុះចូលដល់ក្នុង ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ និងរបួសធ្ងន់ម្នាក់ ស្រាល ២នាក់៕
Loading...