ឡានធុនធំ ២គ្រឿង បើកមិនប្រយ័ត្ន បុកគ្នាលាន់ដូចរន្ទះ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:09
ថ្ងៃទី9 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសំរោងទង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដោយសារ រថយន្តធុនធំ ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ កាលពីវេលាម៉ោង ៩និង៥២ នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះ គីឡូម៉ែត្រ លេខ៣៤-៣៥ ក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9417 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9686 បើកបរដោយឈ្មោះ ម៉ក់ សុខអាន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៏មានរថយន្ត ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-5509 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0939 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ រត់គេចខ្លួន ក្រោយពេលកើតហេតុ  ដែលកំពុងបើកបរ បញ្រ្ចាសទិសគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគ្នា ពេញទំហឹងតែម្តង៕

Loading...