ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុកជញ្ជាំងផ្ទះ បែកក្បាលស្លាប់ម្នាក់ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 14:33
ថ្ងៃទី8 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកជញ្ជាំងផ្ទះ ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៣និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុច គល់ស្ពានអាកាសចោមចៅ ផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ៣នាក់ ជិះម៉ូតូម៉ាកស្គូពី ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1K-1482 ចេញពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុក ជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យបោកក្បាល ស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់៕

Loading...