ឡានបែនដឹកដី វ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុក Range Rover អូសជាង ៥០ម៉ែត្រ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:32
ថ្ងៃទី8 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ បើករថយន្តបែនដឹកដី វ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្ត Range Rover ពេញទំហឹង អូសជាង ៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ នៅវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនដំបូងគេឃើញ បុរសម្នាក់ បើករថយន្តបែនដឹកដី ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9321 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ឡើងវ៉ាជែង មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1727 ចំពីមុខពេញទំហឹង អូសជាង ៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្ត Range Rover រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ហើយម្ចាស់រថយន្ត បង្ករ បានរត់គេចខ្លួន បាត់ស្រមោល៕

Loading...