គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន បុកបង្គោលសុវត្ថិភាព និងគំនរដីចញ្ចើមផ្លូវ ស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:21
ថ្ងៃទី8 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកកកំពង់សីលា ៖ បុរសម្នាក់ បានស្លាប់ និង ៤នាក់ទៀត បានរងរបួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង កាលពីម៉ោងជិត ១១ យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លើផ្លូវល្បឿនលឿន ចន្លោះបង្គោល គីឡូម៉ែត្រ លេខ៩៦-៩៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

រថយន្តបង្ក ម៉ាក BMW ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6806 អ្នកបើកបរ ភេទប្រុស ជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ និងមានអ្នករួមដំណើរ ចំនួន ០៤នាក់ ប្រុស ជាជនជាតិចិនដូចគ្នា មិនទាន់ស្គាល់ឈ្មោះ បើកក្នុងទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូត ទៅខាងស្តាំដៃ បុកប៉ះបង្គោលសុវត្ថិភាព ហើយជ្រុលទៅបុក គំនរដីចញ្ចើមផ្លូវ ថែមទៀត បណ្តាលឲ្យ អ្នករួមដំណើរ ម្នាក់ ជាជនជាតិចិន ធ្លាក់ចេញពីរថយន្ត ហើយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរ ០៣នាក់ទៀត រងរបួសមិនធ្ងន់ធ្ងរទេ៕

Loading...