បើកឡានបុក របាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់បះជើង នៅមុខវត្តស្ទឹងមានជ័យ
​ដោយ វត្តភ្នំ ម៉ោង 09:09
ថ្ងៃទី7 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ រថយន្តម៉ាក Nissan navara បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យក្រឡាប់បះជើង តែមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ កាលពីវេលាម៉ោង ១២និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

មុនកើតហេតុ គេឃើញរថយន្ត មួយបាំងកន្លះ ម៉ាក Nissan navara ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU-2961 បើកតាមបណ្ដោយ ផ្លូវលេខ២១៧ ក្នុងទិសដៅ ពីលិចទៅកើតយ៉ាងលឿន បានបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ នៅលើស្ពានស្ទឹងមានជ័យចាស់ បណ្ដាលឱ្យរថយន្ត ក្រឡាប់បះជើង រងការខូចខាតយ៉ាងដំណំ ហើយគេឃើញបុរសម្នាក់ បានវាចេញ ពីក្នុងរថយន្ត រួចគេចខ្លួនបាត់៕

Loading...