បើកឡានពាក់ស្លាកលេខរដ្ឋ 10 2-2277 ទៅបុករបាំងថ្មចែកទ្រូងផ្លូវ នៅភ្លើងស្តុប អូតែលស
​ដោយ វត្តភ្នំ ម៉ោង 10:53
ថ្ងៃទី6 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ បើករថយន្តយ៉ាងលឿន រេចង្កូតទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្ដ ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចភ្លើងស្តុប អូតែលស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក HILUX REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 10 2-2277 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មិនដឹងថា មានបញ្ហាអ្វីទេ ស្រាប់តែរេចង្កូត ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បាក់ខ្ទាតចេញពីជួរ អស់មួយកង់ ចំណែកឯរថយន្តបង្ក ខូចខាតផ្នែកខាងមុខ តែសំណាងល្អ មិនមានអ្នករងរបួស ៕

Loading...