លោក ណយ វណ្ណា បើកឡានRX330 ទៅបុករបាំងថ្ម គល់ស្ពានអាកាស ក្បាលថ្នល់
​ដោយ វត្តភ្នំ ម៉ោង 10:06
ថ្ងៃទី2 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ តារាចម្រៀងជើចាស់ លោក ណយ វណ្ណា បានបើករថយន្ត ម៉ាកលុចស៊ីស RX330 លឿនមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មគល់ស្ពានអាកាស ក្បាលថ្នល់ ខ្ទេចមួយកំណាត់មុខ ទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង ២០ នាទី រំលងអធ្រាត្រ ចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខអគ្គស្នងការដ្ឋាន នគរបាលជាតិ តាមមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាកលុចស៊ីស RX330 ពណ៌ស្ករ មួយគ្រឿង ផ្លាកលេខ ភ្នំពេញ 2BF-7616 បើកបដោយលោក ណយ វណ្ណា តាមមហាវិថី ព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូត មកខាងស្ដាំដៃ ជ្រុលទៅបុក របាំងថ្មគល់ស្ពានអាកាស ក្បាលថ្នល់ ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្ដាលឲ្យរថយន្ត ខ្ទាតមកក្រោយ ខ្ទេចមួយកំណត់មុខ ៕

Loading...