បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាស ចោមចៅ
​ដោយ វត្តភ្នំ ម៉ោង 09:13
ថ្ងៃទី1 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិសែនជ័យ ៖ បុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតា ព្រូស យ៉ាងលឿន មិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាស ចោមចៅ រងការខូចខាតយ៉ាងដំណំ តែមិនមាន មនុស្សរងរបួសនោះទេ កាលពីវេលាម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅគល់ស្ពាន អាកាសចោមចៅ ក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5900 ទំនងជាតៃកុង ស្រវឹងស្រា បើកតាមមហាវិថី ចោមចៅ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន រេចង្កូតមកឆ្វេងដៃ ជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យរថយន្ត ខូចខាតពីមុខ ចំហៀងខាងឆ្វេង យ៉ាងដំណំ អ្នកបើកបរ ព្យាយាមបើករត់ បានប្រហែល ៥០ម៉ែត្រ ក៏ទៅមុខលែងរួច៕

Loading...