ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកឡានកំពុងឆ្លងផ្លូវ ស្លាប់ពេលបញ្ជូនដល់ពេទ្យ
​ដោយ វត្តភ្នំ ម៉ោង 10:16
ថ្ងៃទី28 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ដោយសារ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្ត ពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៤៣៦ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន

ជនរងគ្រោះមានឈ្មោះ NOULET MADYNA ភេទប្រុស អាយុ ២២ឆ្នាំ ជិះម៉ូតូហុងដាឌ្រី ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A 2946 តាមបណ្តោយ ផ្លូវលេខ៤៣៦ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្ត ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA 4798 ដែលតាម បណ្តោយផ្លូវលេខ៩៩ ក្នុងទិសដៅពីត្បូងទៅជើង ត្រូវពីចំហៀងពេញទំហឹង បណ្តាលឲ្យបោកខ្ទប់ នឹងរថយន្ត រងរបួសធ្ងន់ និងស្លាប់ ពេលបញ្ជូនដល់ពេទ្យ៕

Loading...