ក្រុងតាខ្មៅ ៖ យុវជនម្នាក់ ផឹកស្រាស្រវឹងជោកជាំ បែកគំនិត យកកាំបិតប៉័ងតោ ដេញកាប់នាយរងប៉ុស្តិ៍ និងអនុភូមិ រួមជាមួយ ប្រជាការពារម្នាក់ទៀត នៅវេលាម៉ោង ១៩និង០០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយរលំ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាល បានឱ្យដឹងថា ជនរងគ្រោះ មានគ្នា ៣នាក់ ទី១-ឈ្មោះ សួន ឡេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនាយរង ប៉ុស្តិ៍ស្វាយរលំ រងរបួសរយះហូរឈាម ត្រង់ក្តោងច្រមុះ។ ទី២-ឈ្មោះ រិម យូសុស ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជាការពារ រងរបួសស្នាមត្រង់ដៃ ។ ទី៣-ឈ្មោះ ខាត់ សុខេន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ អនុប្រធានភូមិលេខ៣។
ចំណែកជនសង្ស័យឈ្មោះ ឈុំ ហេង ហៅឆាត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ ត្រូវឃាត់ខ្លួន។ វត្ថុតាងដកហូត ៖ ១-កាបិតប៉័ងតោព ណ៌ខ្មៅ ចំនួន០១ ជារបស់ជនសង្ស័យ ،២-ម៉ូតូ០១គ្រឿងម៉ាក Cub ជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ កណ្តាល ១j-៧០៣៥ ។ មុនពេលពេលកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹងខ្លាំពេលនោះបងស្រី បាននិយាយប្រាប់ថា ប៉ូលិសប៉ុស្តិ៍ស្វាយរលំ រកវាយគាត់ ទើបជនសង្ស័យខឹង ក៏បានយកកាំបិតប៉័ងតោ កាន់ជាប់នឹងដៃ ជិះម៉ូតូមួយគ្រឿង ចូលដល់ក្នុងប៉ុស្តិ៍ស្វាយរលំ បង្កហិង្សាតែម្តង៕