បើកឡាន MG ទៅបុកឡាន Jeep ពីចំហៀងពេញទំហឹង ភ័យរហូតដល់យំ
​ដោយ វត្តភ្នំ ម៉ោង 11:29
ថ្ងៃទី25 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា៖ នារីម្នាក់ បានភ័យ រហូតដល់យំ បន្ទាប់ពីបើករថយន្ត ម៉ាក MG ទៅបុករថយន្ត ម៉ាក Jeep ពីចំហៀងយ៉ាងពេញទំហឹង រងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុ ចភ្លើងស្តុបបេកាសេ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសជនជាតិចិន មួយក្រុម មានគ្នា ៥ទៅ ៦ នាក់ ជិះរថយន្ត ម៉ាក Jeep ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3733 ធ្វើដំណើរតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ ចំណុចភ្លើងស្តុប ផ្លូវបំបែកជាបួន ក៏មានរថយន្ត ម៉ាក MG ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា- SOVANARY បើកបរដោយនារីម្នាក់ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ពីជើងទៅត្បូង បានជ្រុលទៅបុក រថយន្តម៉ាក Jeep ចំពីចំហៀង ផ្នែកខាងឆ្វេង ពេញទំហឹង រងការខូចខាត យ៉ាងដំណំ ហើយនាងភ័យពេក រហូតដល់យំ៕

Loading...