ជិះម៉ូតូមិនប្រយ័ត្នបុកគ្នាពេញទំហឹង របួស ២នាក់ នៅមុខសណ្ឋាគារ ហួតថាម
​ដោយ វត្តភ្នំ ម៉ោង 09:23
ថ្ងៃទី25 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ មនុស្ស ២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ ជិះម៉ូតូមិនប្រយ័ត្ន បុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង ០២និង៣០ នាទី ឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទល់មុខសណ្ឋាគារ ហួតថាម ស្ថិតនៅក្នុង ភូមិបាលេលិយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

មុនដំបូងគេឃើញ ម៉ូតូស្គូពី ពណ៌ ផ្ទៃមេឃ លាយស អត់ផ្លាកលេខ បើកក្នុងទិសដៅ ពីកើតទៅលិច បានបុកជាមួយ ម៉ូតូពណ៌ត្រួយចេក អត់ផ្លាកលេខ អត់ស្គាល់ម៉ាក បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅ ពីលិចទៅកើត ហើយបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ក៏បុកគ្នា ពេញទំហឹង ធ្វើឱ្យបុរសម្នាក់ បើកបរម៉ូតូស្គូពីពណ៌ត្រួយចេក រងរបួសធ្ងន់ ត្រូវបញ្ជូនទៅ មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត៕

Loading...