ភ្លើងឆេះ ក្យូសប្រក់ស្បូវ ក្នុងបរិវេណ ភោជនីយដ្ឋាន យីហោ ហាន់នី ហ្គោលស៊ីតធី KTV
​ដោយ វត្តភ្នំ ម៉ោង 15:54
ថ្ងៃទី23 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ អគ្គិភ័យ បានឆាបឆេះ ក្យូសប្រក់ស្បូវ ដែលសាងសង់ ក្នុងបរិវេណ ភោជនីយដ្ឋាន យីហោ ហាន់នី ហ្គោលស៊ីតធី KTV បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង ១២និង២៥ នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ទីតាំងហាងខាងលើ មិនទាន់មានភ្ញៀវ ចូលផឹកស៊ីនៅឡើយទេ គឺមានតែបុគ្គលិកប្រចាំការ តែប៉ុណ្ណោះ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះ យ៉ាងសន្ធោសន្ធៅ ចេញពីក្នុងក្យូស សម្រាប់ទទួលភ្ញៀវ ចូលផឹកស៊ី ហើយរាលដាល ដល់ក្យូសចំនួន ៤ទៀត ដែលសង់ជាប់ៗគ្នា។ បុគ្គលិកបាននាំគ្នា ជួយពន្លត់ តែដោយសារក្យូសប្រក់ស្បូវ ងាយនឹងឆាបឆេះ មិនអាចគ្រប់គ្រងបាន ក៏ហៅកងប្រតិបត្តិការរុករក និងសង្រ្គោះ កងពលតូចលេខ៧០ ចេញរថយន្តពន្លត់អគ្គិភ័យ មកជួយធ្វើអន្តរាគមន៍ ដោយប្រាស់ឡានទឹកចំនួន ២គ្រឿង ស្មើនឹង ១៦ម៉ែត្រគូប ទើបរលត់ទៅវិញ ៕

Loading...