ឡាន Ford Raptor បើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ រួចព្យាយាមបើករត់
​ដោយ វត្តភ្នំ ម៉ោង 09:50
ថ្ងៃទី23 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឫស្សីកែវ ៖ រថយន្ត ម៉ាក Ford Raptor មួយគ្រឿង បើកមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ច ឃាត់ជាប់ កាលពីវេលាម៉ោង ១និង៥០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Ford Raptor ពាក់ផ្លាកលេខ កម្ពុជា W-S-6868 បានបើកបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន ០២កង់ នៅចំណុច គីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ រថយន្តបង្កបាន បើករត់គេច រហូតមកដល់ ផ្លូវលេខ៥៩៨ ក៏មានប្រជាពលរដ្ឋល្អ និងសមត្ថកិច្ច ដេញឃាត់ជាប់ ស្ទូចរថយន្តបង្ក យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយ តាមនីតិវិធី៕

Loading...