លុចស៊ីស GX470 បើកបុក RX350 កំពូងឆ្លងផ្លូវ ខ្ទេចមួយកំណាត់មុខដូចគ្នា
​ដោយ វត្តភ្នំ ម៉ោង 10:13
ថ្ងៃទី20 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសជនបរទេសម្នាក់ បើករថយន្តយ៉ាងលឿន ដល់ផ្លូវបំបែកជាបួន បានប៉ះជាមួយ រថយន្តមួយគ្រឿងទៀត ចំពីមុខពេញទំហឹង ប៉ើងលើចិញ្ចើមផ្លូវ ខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥១ កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6732 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅ ពីជើងមកត្បូង មកដល់ផ្លូវបំបែកជាបួន បានបើកឆ្លង ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមាន រថយន្ត ម៉ាកLexus GX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-5899 បើកបរដោយ បុរសជនបរទេស ចេញពីផ្លូវ២២២ ក្នុងទិសដៅ ពីលិចមកកើតយ៉ាងលឿន បានជ្រុលទៅប៉ះ រថយន្ត លុចស៊ីស RX350 ពេញទំហឹងប៉ើង ទៅលើចិញ្ចើមផ្លូ ចំណែកឯរថយន្ត លុចស៊ីស GX470 វិញ ប៉ើងទៅបោកផ្ទប់ នឹងបង្គោលស្លាកសញ្ញា បាក់មួយដើម តែសំណាងល្អ គ្មាននរណាម្នាក់ រងគ្រោះថ្នាក់៕

Loading...