ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយ ឡានកែឆ្នៃដឹកឈើ ស្លាប់ទាំង ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 09:05
ថ្ងៃទី20 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្ទឹងហាវ ៖ មនុស្សប្រុស ៣នាក់បានស្លាប់ មើលទៅគួរឲ្យរន្ធត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកពីក្រោយ រថយន្តកែឆ្នៃដឹកឈើ មួយគ្រឿង កាលពីវេលាម៉ោងជាង ៧ យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមផ្លូវសម្តេចព្រះសង្ឃរាជ ទេពវង្ស ម្តុំជិតច្រកចូល ផ្លូវល្បឿនលឿន ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ទាំង ៣នាក់ ជាភាគីខាងម៉ូតូ រួមមានឈ្មោះ ៖ ១-ឈ្មោះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស មានទីទំនៅ ភូមិ០៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ២- ឈ្មោះ ផន លីអ៊ី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហហនុ និង៣- ឈ្មោះ ជឿន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ០១ ឃុំ អូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុ សាកសព ត្រូវបានប្រគល់អោយ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

Loading...