ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារ បើករថយន្ត លឿនមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយ រថយន្តបែនដឹកខ្សាច់ ពេញទំហឹង ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែករថយន្ត ខូចខ្ទេចមួយកំណាត់មុខ ចំណែក រថយន្តដឹកខ្សាច់ បើកគេចបាត់ស្រមោល នៅវេលាម៉ោង ៣និង២០ នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក HILLUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-0203 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុក រថយន្តបែនដឹកខ្សាច់ មិនចាំស្លាកលេខ ដែលបើក នៅពីមុខស្របទិសគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្ត HILLUX VIGO ខូចខាត ផ្នែកខាងមុខទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្ត សាមុយឯកជន ដឹកយកទៅសង្រ្គោះ ភ្លាមៗ ហើយរថយន្តបែនដឹកខ្សាច់ បានបើកគេច បាត់ស្រមោល៕