ឡានព្រូស បើកលឿនជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់
​ដោយ វត្តភ្នំ ម៉ោង 09:10
ថ្ងៃទី17 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ រថយន្តម៉ាក តូយ៉ូតាព្រូស បើកក្នុងល្បឿនលឿន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បាក់អស់មួយកង់ ហើយរថយន្ត រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-9285 បើកតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកើត រួចមកដល់ផ្លូវព្រះមុនីវង្ស ក៏បានបត់ស្ដាំ មកទិសខាងត្បូង បួងចង្កូតយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បាក់មួយកង់ រីឯរថយន្តបង្ក ខ្ទេចមួយចំហៀង ខាងមុខ ផ្នែកខាងឆ្វេង ទៅមុខលែងរួច ។ បន្ទាប់មក តៃកុងរថយន្ត បានបើកទ្វារចេញ ឡើងជិះឡំប្រឺតា គេចខ្លួនបាត់៕

Loading...