ជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយម៉ូតូកង់ ៣ ស្លាប់ ២នាក់គួរឲ្យអាណិត
​ដោយ វត្តភ្នំ ម៉ោង 10:56
ថ្ងៃទី15 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំព្រឹក ៖ មនុស្សប្រុសស្រី ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយម៉ូតូកង់ ៣ យ៉ាងពេញទំហឹង នៅវេលាម៉ោង ១៨និង៤៥ នាទី យប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុង ភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូកង់បី ពណ៍ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AA 1551 អ្នកបើកបរឈ្មាះ សែ វុទ្ធី ភេទប្រុស អាយុ ប្រហែល ៣៧ ឆ្នាំ នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង រងរបួសធ្ងន់ បើកទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូ ម៉ាកសងឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR 3236 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណស្លាប់នៅកន្លែងកើតហេតុ ២នាក់៕

Loading...