បើកឡានចុះពីលើស្ពានព្រែកព្នៅ បុកឡើងលើខឿន បាក់បង្គោលភ្លើងអស់ ៣ដើម
ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្តយ៉ាងលឿន ចុះពីលើស្ពានព្រែកព្នៅ រេចង្កូតឡើងខឿន ទៅបុករះបង្គោលភ្លើង ចំនួន ៣ដើម បាក់រាបដល់ដី កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ មហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក MITSUBISHI TRITON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8085 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ២នាក់ទៀត បើកចុះពីលើ ស្ពានព្រែកព្នៅ ក្នុងទិសដៅ ពីជើងមកត្បូង យ៉ាងលឿន ក៏រេចង្កូតឡើងលើខឿន ពុះចែកទ្រូងផ្លូវ ទៅបុករះបង្គោលភ្លើង ចំនួន ៣ដើម បាក់រាបដល់ដី ចំណែកឯរថយន្តបង្ក រងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អនៅ គ្មាននរណាម្នាក់ រងរបួស៕
Loading...