ស្រវឹងបើកឡានទៅ បុកបង្គោល ស្លាកប៉ាណូ និងរោងប៉ះកង់ម៉ូតូ
​ដោយ វត្តភ្នំ ម៉ោង 10:55
ថ្ងៃទី13 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង៖ បុរសម្នាក់ស្រវឹង បានបើករថយន្ត កាមរីបាឡែន ក្នុងល្បឿនលឿន ទៅបុកបង្គោល ស្លាកប៉ាណូ បាក់អស់ ២ដើម រួចបន្តទៅបុកទម្លុះ ចូលរោងប៉ះកង់ម៉ូតូ រងការខូចខាតសម្ភារ អស់មួយចំនួនទៀត កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកកាមរីបាឡែន មួយគ្រឿង ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0725 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន រេចង្កូតរថយន្តមកខាងស្តាំដៃ ជ្រុលទៅបុក បង្គោលស្លាកប៉ាណូ ចំពាក់កណ្តាល ពេញទំហឹង បាក់អស់មួយដើម ចំណែករថយន្ត មិនទាន់អស់ល្បឿន ក៏បន្តទៅបុកទម្លុះ ចូលរោងប៉ះកង់ម៉ូតូ ខូចខាតសម្ភារអស់មួយចំនួនធំ ហើយរថយន្ត ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ៕

Loading...