ស្រវឹងបើកឡាន Ford Ranger បុករះនៅមុខហាងសាច់អាំង១៦៨
​ដោយ វត្តភ្នំ ម៉ោង 09:42
ថ្ងៃទី13 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៣ ទៅបុករថយន្តម៉ាក KIA ពីក្រោយ រួចរុញទៅបុករថយន្តម៉ាក HILUX SURP និងរ៉ឺម៉ក លក់ភេសជ្ជ: មួយគ្រឿងទៀត ដែលកំពុងចតស្ងៀម កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខ ហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរ៉ឺម៉ក លក់ភេសជ្ជៈ មួយគ្រឿង រថយន្តម៉ាក HILUX SURP ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-3672 និងរថយន្តម៉ាក KIA មួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2S-1518 ចតស្ងៀមនៅអែបចិញ្ចើមផ្លូវ ក៏មានរថយន្ត ម៉ាក Ford Ranger ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-3587 បើកដោយបុរសម្នាក់ ទំនងជាស្រវឹង ក្នុងទិសដៅ ពីជើងទៅត្បូង បានរេចង្កូតទៅបុក រថយន្តម៉ាក KIA ពីក្រោយ រុញទៅបុករថយន្ត HILUX SURP មួយគ្រឿង ហើយបន្ត រុញទៅបុករ៉ឺម៉ក លក់ភេសជ្ជៈ មួយគ្រឿងទៀត បណ្ដាលឱ្យរថយន្តទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំ៕

Loading...