យោធាពាក់ស័ក្តិ៤ សង្ស័យជិះម៉ូតូទាក់ខ្សែភ្លើង ដួលបោកក្បាលនឹងថ្នល់ស្លាប់
ខណ្ឌឬស្សីកែវ ៖ បុរសម្នាក់ ជាមន្ត្រីយោធា ពាក់ស័ក្តិ៤ សង្ស័យជិះម៉ូតូទាក់នឹងខ្សែភ្លើង ធ្វើឱ្យដួលអូសជាច្រើនម៉ែត្រ បោកក្បាលនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៥០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវ១៨០០ ត្រង់ចំណុច មុខតារាងបាល់ មួយកន្លែង ក្នុងសង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ ប៊ុន ហៀប ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤ ។ អ្នកស្គាល់គ្នា ជាមួយជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូធុនធំ ADV ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JS- 7154 តាមបណ្ដោយ ផ្លូវលេខ១៨០០ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណង ទៅបុណ្យញាតិមិត្ត សង្ស័យទាក់នឹងខ្សែភ្លើង ទើបបណ្ដាលឱ្យដួល បោកក្បាល អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗតែម្ដង៕
Loading...