ស្រវឹងបើកឡានហ្សីប បុកឡានរ៉េងរ៉ូវើរ ពីក្រោយ ហើយរុញទៅបុកម៉ូនីង
​ដោយ វត្តភ្នំ ម៉ោង 09:54
ថ្ងៃទី7 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ស្រវឹង បានបើករថយន្ត ម៉ាកហ្សីប បុករថយន្ត រ៉េងរ៉ូវើរ ពីក្រោយហើយរុញទៅបុក រថយន្តម៉ូនីង ពីក្រោយទៀត រងការខូចខាត កាលពីវេលាម៉ោង ៩ និង៤០ នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ត្រង់ចំណុច មុខស្ថានទូត វៀតណាម ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹង បើករថយន្ត ម៉ាកហ្សីប ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា -LT-K-KEO ធ្វើដំណើរ ពីត្បូងទៅជើង បានជ្រុលទៅបុក រថយន្តម៉ាក រ៉េងរ៉ូវើរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-6633 ពីក្រោយ បណ្ដាលឱ្យធ្លាក់កាង ហើយរថយន្តរ៉េងរ៉ូវើរ បានបន្តទៅបុក រុញរថយន្តម៉ូនីង ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ធំ 2A -4219 ពីក្រោយទៀត ខូចខាតផ្នែកខាងក្រោយដូចគ្នា។ ដោយភាគីបង្ក ស្រវឹងពេក ដោះស្រាយគ្នាមិនត្រូវគ្នា សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែង យករថយន្តទាំង ៣គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕

Loading...