ខណ្ឌដង្កោ ៖ ព្រោះតែមានវិបត្តិស្នេហា ដោះស្រាយមិនចេញ បុរសម្នាក់ បានគិតខ្លី សម្រេចចិត្ត ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចរោងចាំដីឡូត៍ មួយកន្លែង ជាប់ផ្លូវបេតុង ទួលពង្រ មុខភោជនីយដ្ឋាន ឫស្សីផ្អែម ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថា សពមានឈ្មោះ បូ សាវិន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ យាម ហាងឫស្សីផ្អែម ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តពៃវែង។ ជនរងគ្រោះ មានសេចក្ដីស្នេហា ជាមួយនារីម្នាក់ បម្រើការងារ ក្នុងហាងឫស្សីផ្អែម ជាអ្នកកាន់ក្យូស ហើយខាងស្រី សុំបែកជាច្រើនដង តែត្រូវគ្នាវិញ ចុងក្រោយ ខាងស្រីឈប់ធ្វើការក្នុងហាង ហើយទៅស្រុកបាត់ ធ្វើឱ្យជនរងគ្រោះ មានវិបត្តិស្នេហា ក៏សម្រេចចិត្ត ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនតែម្ដង៕