បើកឡានទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាស ក្បាលថ្នល់ ខ្ទេចខាងមុខ
ខណ្ឌចំការមន ៖ រថយន្តព្រូស បើកលឿន មិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាស ក្បាលថ្នល់ រងការខូចខាត កាលពីវេលាម៉ោង ២និង១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1170 បើកតាមបណ្ដោយផ្លូវ ព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្បឿន ស្រាប់តែរេចង្កូត ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យរថយន្តបង្ក ខ្ទេចមួយកំណាត់ ទៅមុខលែងរួច។ ម្ចាស់រថយន្ត បានឱ្យដឹងថា មានរថយន្តមួយគ្រឿង បើកមកពីក្រោយ ជ្រុលបុកគូទរថយន្តគាត់ ធ្វើឱ្យគាត់បន្ត ទៅបុកគល់ស្ពានតែម្តង ហើយរថយន្ត ដែលបុកគាត់នោះ បើកគេចបាត់៕
Loading...