ក្រុងតាខ្មៅ ៖ បុរសជាអ្នកថ្មើរជើងម្នាក់ បានរងរបួសធ្ងន់ ដោយសារម៉ូតូ បើកលឿនមិនប្រយ័ត្ន បុកមួយទំហឹង ពេលកំពុងដើរឆ្លងផ្លូវ នៅវេលាម៉ោង ១៧និង០០ នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១១៥ ខាងមុខដីចម្ការ របស់សម្តេច ពិជ័យសេនា ទៀ បាញ់ ស្ថិតក្នុង ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ដែលរបួសធ្ងន់ឈ្មោះ កាវ ឆាយ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកភាគីខាងម៉ូតូឈ្មោះ ឃុន ឌីម៉ង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-5283 បើកម៉ូតូតាមផ្លូវលេខ១១៥ ក្នុងទិសដៅពីកើតទៅ លិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកអ្នកថ្មើរជើង ផ្លូវដើរឆ្លងផ្លូវ ពីជើងទៅត្បូង បណ្តាលអោយ បាក់ស្មងជើងខាងឆ្វេង៕