ឆ្លងចរន្តឆេះឡានស៊ីទែន ពេលកំពុងតែបង្ហូរសាំង ចូលទៅក្នុងពោងស្តុកប្រេង
​ដោយ វត្តភ្នំ ម៉ោង 11:16
ថ្ងៃទី1 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសំរោងទង ៖ ដោយសារឆ្លងចរន្ត បង្កជាអគ្គិភ័យ ឆាបឆេះរថយន្តស៊ីទែន ដឹកសាំងមួយគ្រឿង ពេលកំពុងតែបង្ហូរសាំង ពីរថយន្តចូលទៅ ក្នុងពោងស្តុកប្រេង នៅពាក់កណ្ដាលយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២និង៣០ នាទី នៅចំណុច ភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ក្នុងស្ថានីយ យីហោ LIM LONG ម្ចាស់ឈ្មោះ ង៉ុយ ហៀង។

រថយន្តស៊ីទែន ដែលឆេះ ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ស្លាកលេខ ព្រះសីហនុ 3A-5920 ដឹកសាំង ចំណុះ ២៦០០០ លីត្រ មកដាក់ នៅក្នុង ស្ថានីយ៍ខាងលើ ។ ពេលកំពុងបូមប្រេង ចេញពីរថយន្ត ចូលក្នុងពោងស្ដុកប្រេង ចៃដន្យឆ្លងចរន្តអគ្គិសនី ចេញពីម៉ាស៊ីនបូម ផ្ទុះបែកផ្កាភ្លើង ឆាបឆេះ ពីទុយោប្រេង រហូតដល់រថយន្ដ ប្រេងផ្នែកខាងក្រោយ ផ្ទុះកង់ចំនួន ៥គ្រាប់ ។ សមត្ថកិច្ច បានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន ០៤ គ្រឿង ដើម្បីជួយអន្តរាគមន៍៕

Loading...