ទើបមកពីការក្មួយ បើកឡានបុកម៉ូតូកំពុងឆ្លងផ្លូវ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 11:13
ថ្ងៃទី31 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត Mazda បុកពីចំហៀង កិនអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១១ និង១០ នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុប៩២ តាមបណ្ដោយ ផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ៩២ ស្ថិតនៅក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-2367 តាមបណ្តោយផ្លូវលេខ៩២ ឆ្លងមកផ្លូវភ្នំពេញ- ហាណូយ ក្នុងទិសដៅ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ត្រូវបានរថយន្ត Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1197 ម្ចាស់ទើបពីមកការក្មួយ នៅខេត្តឧត្តរមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រ័ងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ ពីចំហៀងពេញទំហឹង កិនអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់៕

Loading...