ដោយសារជាងផ្សារដែក ភ្លើងឆាបឆេះ ក្លិបកម្សាន្ត Julie & Anna Tokyo ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:06
ថ្ងៃទី31 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងព្រះសីហនុ ៖ មនុស្សប្រុសស្រី ២នាក់ បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ និង ៣នាក់ទៀត រងរបួស ដោយសារ ករណី អគ្គិភ័យឆាបឆេះ ក្លិបកម្សាន្ត Julie & Anna Tokyo កាលពីវេលាម៉ោង ២០និង១០ នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ក្លិប ឈ្មោះ ហុង សេង ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ហើយព័ត៌មានបឋម បានឲ្យដឹងថា អគ្គិភ័យនេះ កើតឡើងដោយសារ ជាងផ្សារដែក នៅផ្នែកដំបូល ហើយផ្កាភ្លើង បានខ្ទាតមក ត្រូវសាឡុង និង បណ្ដាលឱ្យ ឆាបឆេះតែម្តង។ ជនរងគ្រោះ រួមមាន ៖

១- សពឈ្មោះ ហ៊ន ស្រីវ៉េត ភេទស្រី អាយុ ១៨ឆ្នាំ ជាមេការ មានស្រុកកំណើត ក្រុងព្រះសីហនុ មានទីលំនៅ បច្ចុប្បន្ន ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

២-សពឈ្មោះ ភន មករា ភេទប្រុស អាយុ ២២ ឆ្នាំ ជាងផ្សារដែក មានស្រុកកំណើត ភូមិសំរោងខាងកេីយ ឃុំគោកព្រិច ស្រុកគីវង់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៣-ជនរងគ្រោះឈ្មោះ ណន រតនះ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត, បច្ចុប្បន្ន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របួសមធ្យម កំពុងសង្រ្គោះ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ ។

៤-ជនរងគ្រោះឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិក មានទីលំនៅក្រុម១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសស្រាល។

៥-ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្លិប មានទីលំនៅ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រងរបួសស្រាល ។

Loading...