បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ នៅក្បែរស្តុបបូកគោ
​ដោយ វត្តភ្នំ ម៉ោង 09:37
ថ្ងៃទី30 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ រថយន្ត លឿនមិនប្រយ័ត្ន ជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្ត ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ តែសំណាងល្អ មិនមាននរណម្នាក់ រងរបួស បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្បែរស្តុបបូកគោ ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

មុនពេលកើតហេតុ គេឃើញរថយន្ត មាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9993 បើកបរដោយបុរសម្នាក់ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីជើងមកទៅត្បូង យ៉ាងលឿន បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលបុក បង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្ត ខ្ទេចមួយកំណាត់មុខ៕

Loading...